លិខិតអបអរសាទរ
ជូនចំពោះ
ឯកឧត្តម ម៉ុង គឹមហេង
ក្នុងនាមមិត្តភក្តិរួមថ្នាក់សុក្រឹតការមន្រ្តីជាន់ខ្ពស់បន្ទប់ព្រះវិហារឆ្នាំ២០១៣ ទំាងអស់ នៃសាលាភូមិន្ទរដ្ឋបាល សូមចូលរួមអបអរសាទរដោយក្តីរីករាយ ប្រកបដោយការគោរព ស្រឡាញ់ រាប់អាន ចំពោះឯកឧត្តម ម៉ុង គឹមហេង ក្នុងឱកាសដែលឯកឧត្តមត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទាន គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍។
សូមឯកឧត្តម ទទួលបាននូវសុខភាពល្អ ប្រាជ្ញាឈ្លាសវៃ និងសំរេចបាននូវជោគជ័យគ្រប់ភារកិច្ច ក្នុងការបំរើប្រទេសជាតិ ក្រោមមាគ៌ាដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ដោយការគោរពស្រឡាញ់
ថ្នាក់សុក្រឹត្យការមន្រ្តីជាន់ខ្ពស់បន្ទប់ព្រះវិហារ
No comments:
Post a Comment