Saturday, April 6, 2013

លិខិត​ថ្លែង​អំណរគុណ​របស់​បង ម៉ម ដាត្ថារ៉ា

លិខិតថ្លែងអំណរគុណ


សូមក្រាបថ្វាយបង្គំលោកបង វ៉ង គឹមសន ព្រះរាជាគណៈ ព្រះអនុគុណខ័ណ្ឌពោធិសែនជ័យ
និងជាព្រះចៅអធិការវត្តជម្ពូវ័ន្ត ជាទីគោរពសក្ការៈ !
សូមគោរពបងប្អូន មិត្តភក្តិរួមថ្នាក់ និងមិត្តភក្តិរួមជំនាន់ទាំងអស់ !


ក្នុងសណ្តានចិត្តប្រកបដោយសប្បុរសធម៌ និងការស្រឡាញ់រាប់អានដ៏ស្មោះស្ម័គ្ររបស់បងប្អូន មិត្ត​ភក្តិរួមថ្នាក់សុក្រឹតការ ក៏ដូចជាមិត្តភក្តិរួមជំនាន់ទាំងអស់ ក្នុងពេលដែលខ្ញុំព្រះករុណា ខ្ញុំបាទ​មាន​ទុក្ខ​ក្រៀ​ម​ក្រំដោយជីដូនបង្កើតបានធ្វើមរណៈកាលនាថ្ងៃទី២ ខែមេសា ឆ្នាំ២០១៣ កន្លងមកនេះ ខ្ញុំព្រះករុណា ខ្ញុំបាទសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត​ចំពោះកាយវិការ​ដ៏សប្បុរស​មិនអាចកាត់ថ្លៃបាន។

កាយវិការនៃរួមរំលែកទុក្ខ រួមទាំងថវិការបស់បងប្អូន គឺបានសំដែងឱ្យឃើញកាន់តែ​ច្បាស់នូវការ​សាមគ្គី​គ្នា ស្រឡាញ់រាប់អានគ្នា ជួយគ្នាក្នុងគ្រាលំបាក មិនមានការរើសអើង ឬប្រកាន់បក្សពួក តួនាទី​អ្វីសោះឡើយ ផ្ទុយទៅវិញ បានបង្ហាញឱ្យឃើញពីចលនា និងសិល្បៈនៃការចែករំលែកប្រកប​ដោយចិត្ត​ស្មោះ​ស​ដ៏ជ្រាល​ជ្រៅ​បំផុត ។

ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំរោង ចុល្លសករាជ ១៣៧៤ មហាសករាជ ១៩៣៤ ខាងមុខនេះ សូមទេវតាឆ្នាំថ្មីប្រទានពរជ័យចំពោះលោកបង និងមិត្តភក្តិទាំងអស់ សូមឱ្យប្រកបកិច្ចការទាំងឡាយ​បាន​ទទួលជោគជ័យក្នុងការងារ ជាពិសេស សូមឱ្យប្រឡងជាប់គ្រប់ៗ មុខវិជ្ជា និងសូមជួបប្រទះពុទ្ធពរទាំង ៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមព្រះអង្គ និងបងប្អូន មិត្តភក្តិទាំងអស់ សូមទទួលនូវការគោរពដ៏ស្មោះស្ម័គ្របំផុតពីខ្ញុំព្រះករុណា ខ្ញុំបាទ។

សូមអរព្រះគុណ និងសូមអរគុណ !
ដោយការគោរពដ៏ស្មោះស្ម័គ្រពីខ្ញុំបាទ ម៉ម ដាត្ថារ៉ា

No comments:

Post a Comment