Tuesday, November 5, 2013

លិខិតចូលរួមមរណៈទុក្ខ

ព្រះរាជាណាចក្រកម្ពុជា
ជាតិ      សាសនា      ព្រះមហាក្សត្រ​


លិខិតចូលរួមមរណៈទុក្ខ
របស់កម្មសិក្សាការីមន្រ្តីជាន់ខ្ពស់ថ្នាក់សុក្រឹតការ “ បន្ទប់ព្រះវិហារ “
នៃសាលាភូមិន្ទរដ្ឋបាល


ក្នុងមនោសញ្ចេតនាប្រកបដោយទុក្ខក្រៀមក្រំ យើងខ្ញុំជាកម្មសិក្សាការីមន្រ្តីជាន់ខ្ពស់ថ្នាក់​សុក្រឹត​ការបន្ទប់ព្រះវិហារ នៃសាលាភូមិន្ទរដ្ឋបាល  ចូលរួមរំលែក​ទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះការបាត់​បង់រូប​លោកឧកញ៉ា ថង ទុយ ដែល​ជាត្រូវជាលោកឪពុក លោក​ឪពុកក្មេក និងជាជីតា ជាទី​ស្រឡាញ់​បំផុតរបស់ឯកឧត្តម  ដែលបានចែកឋាន​ទៅកាន់បរលោក កាលកាលពីថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ​២០១៣ វេលាម៉ោង១០ និង ២០ នាទីព្រឹក ក្នុងជន្មាយុ ៦២ ឆ្នាំ ។

            ស្ថិតក្នុងឱកាសដ៏ក្រៀមក្រំនេះ យើងខ្ញុំសូមសំដែងនូវសមានចិត្តយ៉ាងក្តុកក្តួល និងចូលរួមរំលែក​ទុក្ខជាមួយឯកឧត្តម ព្រមទាំងក្រុម​គ្រួ​សារ​​ដោយក្តីសោកស្តាយ អាឡោះអាល័យរកទីបំផុតគ្មាន ចំពោះ​ការ​បាត់​បង់នូវអ្នក​មាន​គុណ​ដ៏ឆ្នើម​មួយ​រូប ដែលមួយជីវិតរបស់លោកបានខិតខំ តស៊ូនូវ​រាល់​ការ​លំបាក​គ្រប់​បែបយ៉ាង ដើម្បី​ចិញ្ចឹម​ បីបាច់ ថែរក្សា​កូនចៅ ដោយពុំមានខ្លាច​នូវការ​នឿយ​ហត់ ។

            ជាថ្មីម្តងទៀត យើងខ្ញុំសូមឧទ្ទិសកុសលជូនដល់វិញ្ញាណខ័ណ្ឌរបស់លោកឧកញ៉ា ថង ទុយ សូម​បាន​សោយ​សុខទៅកាន់សុខគតិភព និងសូមតាមជួយបីបាច់ ថែរក្សាកូនចៅ និងក្រុម​គ្រួសារឱ្យបាន​សេចក្តី​សុខ ត្រជាក់ត្រជុំ ថ្កុំថ្កើន ប្រកបដោយសុភមង្គលកុំបីឃ្លាងឃ្លាតឡើយ។

            សូមឯកឧត្តម មេត្តាទទួលនូវការចូលរួមមរណៈទុក្ខ និងការគោរពដ៏ស្មោះស្ម័គ្រពីយើងខ្ញុំ ។
   
        ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី០៤ ខែវិច្ឆកា ឆ្នាំ២០១៣
                                     កម្មសិក្សាការីមន្រ្តីជាន់ខ្ពស់ថ្នាក់សុក្រឹតការ “ បន្ទប់ព្រះវិហារ “
                                    នៃសាលាភូមិន្ទរដ្ឋបាល

No comments:

Post a Comment