Saturday, June 22, 2013

សេចក្តីថ្លែងអំណរគុណរបស់​បងប្រុស ងី សុវណ្ណ


ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ


សេចក្តីថ្លែងអំណរគុ


ខ្ញុំព្រះករុណាខ្ញុំ ព្រមទាំងក្រុមគ្រួសារ មានកិត្តិយសសូម​សំដែង​នូវអំណរព្រះគុណចំពោះ​ព្រះតេជ​គុណ វ៉ង គឹមសន ព្រះចៅអធិការ​វត្តជម្ពូវន្ត និងសូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ​បំផុត ​ជូន​ចំពោះ​ឯកឧត្តម លោក លោកស្រី និងបងប្អូនមិត្តភក្តិរួមថ្នាក់សុក្រឹតការបន្ទប់ព្រះវិហារទាំងអស់ ដែលបាន​ចូលរួមរំលែកទុក្ខ​ជា​មួយក្រុមគ្រួសាររបស់ខ្ញុំព្រះករុណាខ្ញុំ ក្នុងកំឡុងពេលដែលលោកតារបស់ខ្ញុំព្រះករុណាខ្ញុំ លីម ប៊ុងងី ហៅ លីម ស៊ីមងី (តាឧត្តុង) បានទទួលមរណៈភាពកាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ​២០១៣ រហូត​មក​ដល់​ថ្ងៃរៀបចំប្រារព្ធបុណ្យខួបគម្រប់៤៩ ថ្ងៃ (១០០ ថ្ងៃ) នាពេលនេះប្រកបដោយទឹកចិត្តជ្រះថ្លា និងស្មោះ​សរ​ជា ទីបំផុត។

កាយវិការដ៏ប្រពៃនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីការសាមគ្គីគ្នា ជួយគ្នា និងលើកទឹកចិត្តគ្នានៅពេល មានទុក្ខ ឬបញ្ហាលំបាកអ្វីកើតឡើង ដើម្បីជួយផ្តល់នូវកំលាំងចិត្ត និងជួយរំលែកការលំបាក​មួយចំនួន​ដល់​មិត្ត​ភក្តិ បងប្អូនរបស់យើងគ្រប់ពេល ដូចដែលយើងបានធ្វើកន្លង​មក​ជា​​​បន្ត​បន្ទាប់។

ក្នុងនាមក្រុមគ្រួសារ ខ្ញុំព្រះករុណាខ្ញុំ សូមថ្លែងនូវអំណរព្រះគុណ និងអរ​គុណ​ជាថ្មី​ម្តង​ទៀត ចំពោះ ព្រះតេជគុណ ឯកឧត្តម លោក លោកស្រី និងបងប្អូនមិត្តភក្តិរួមថ្នាក់ទាំងអស់ និងសូមព្រះតេជគុណ និងឯកឧត្តម ​លោក លោកស្រី និងមិត្តភក្តិ សូមឱ្យ​ទទួល​បាននូវ មគ្គផលដែលបានសាងនេះ សូមឱ្យសំរេចបានចបំណងនូវអ្វីៗ ដែលប៉ងប្រាថ្នា ជាពិសេសសូម​ជួប​តែនឹង​ពុទ្ធ​ពរ​​ទាំង ៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀង​ឃ្លាត​ឡើយ និងសូមឱ្យ​សកម្មភាព​ដ៏​ថ្លៃ​ថ្លា នេះក្លាយ​ជា​សកម្មភាពមនុស្សធម៌ និងការរួបរួមគ្នា សាមគ្គីគ្នា ឯក​ភាពគ្នាតរៀងទៅ។

សូមព្រះតេជគុណ ឯកឧត្តម លោក លោកស្រី និងមិត្តភក្តិរួមជំនាន់ទាំងអស់ មេត្តាទទួល​នូវ​ការ​គោរពស្រឡាញ់ និងរាប់អានដ៏ស្មោះស្ម័គ្រពីខ្ញុំព្រះករុណា ខ្ញុំ។



រាជធានីភ្នំពេញ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៣
ដោយការគោរព ស្រឡាញ់ រាប់អានដ៏ជ្រាលជ្រៅ​ !

ឧត្តមសេនីយត្រី.ងី សុវណ្ណ



No comments:

Post a Comment