សួស្តីបងប្អូនមិត្តរួមថ្នាក់ទាំងអស់ជាទីគោរពស្រលាញ់រាប់អាន
អាស្រ័យដោយចំពេលវេលាឈប់សំរាក និងដោយទទួលបាននូវសំណូមពរពីព្រះពោធិសិរីមុនី វ៉ង់ គឹមសនរាជាគណៈថ្នាក់កិត្តិយស ទីប្រឹក្សាផ្ទាល់សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ព្រះគ្រូអនុគុណខណ្ឌពោធិ៍សែនជ័យ និងជាព្រះចៅអធិការវត្តជម្ពូវ័ន សូមឲ្យ
ខ្ញុំជួយផ្សព្វផ្សាយ និងជូនកម្មវិធីបុណ្យកតញ្ញូ កតវេទី ចម្រើនព្រះជន្ម និងបច្ច័យបួនជូនឧបាសក វ៉ង់ នឹម ក្នុងជន្មាយុ ៧១ ឈានចូល ៧២ឆ្នាំ និងឧបាសិកាហៀង សុគន្ធ ក្នុងព្រះជន្មាយុ ៧១ ឈានចូល ៧២ឆ្នាំ ដែលនឹងប្រព្រឹត្តទៅតាមកាលបរិច្ឆេទដូចខាងក្រោម៖
ថ្ងៃសៅរិ៍ ១០កើត ខែចេត្រ ឆ្នាំម្សាញ់ បញ្ចស័ក ពស ២៥៥៧ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៣ វេលាម៉ោង ១៤ និង៣០នាទីរសៀល និងព្រឹកឡើងថ្ងៃអាទិត្យ ១១កើតត្រូវនឹងថ្ងៃទី២១ ខែឆ្នាំដដែល វេលាម៉ោង ០៦ និង៣០នាទីព្រឹក នៅគេហដ្ឋានឧបាសក វ៉ង់ នឹម ស្ថិតនៅ ភូមិត្រពាំងស្នោ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម។
អាស្រ័យហេតុនេះ សូមបងប្អូនមិត្តរួមថ្នាក់ទាំងអស់មេត្តាអធ្យាស្រ័យ និងផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ចូលរួមពិធីបុណ្យនេះ ដើម្បីញ៉ាំងឲ្យ កម្មវិធីនេះប្រព្រឹត្តទៅកាន់តែមានលក្ខណៈអធិកអធម ក្រោមវត្តមានដ៏ឧត្តុង្គឧត្តមរបស់បងប្អូនមិត្តរួមថ្នាក់ទាំងអស់។
សូមបងប្អូនមិត្តរួមថ្នាក់ទាំងអស់អានកម្មវិធីបុណ្យដែលខ្ញុំបានភ្ជាប់ជូនមកជាមួយ។
សូមបងប្អូនមិត្តរួមថ្នាក់ទាំងអស់ទទួល នូវការគោរពរាប់អានដ៏ជ្រាលជ្រៅបំផុតអំពីខ្ញុំ។
សួស្តីឆ្នាំថ្មី សិរីសួស្តី សុភមង្គល
ពីខ្ញុំគន្ធា
No comments:
Post a Comment