Friday, March 8, 2013

ពិធី​ហូប​បាយ​សាមគ្គី​អបអរសាទរ​ទិវា​នារីអន្តរជាតិលើក​ទី ១០២ ឆ្នាំ ២០១៣

ភ្នំពេញ ថ្ងៃទី០៧ ខែមីនា ឆ្នាំ ២០១៣ ទាំងកម្មសិក្សាការីមន្ត្រីជាន់​ខ្ពស់ និង កម្មសិក្សាការីមន្រ្តី​មធ្យម​​បាន​មូល​មតិ​គ្នារៀប​ចំជា​ពិធីហូប​បាយ​សាមគ្គី​ដើម្បីអបអរ​សាទរទិវានារីអន្តរជាតិលើកទី ១០២ ឆ្នាំ ២០១៣ ដោយ​មាន​វត្តមាន​ដ៏ឧត្ដុង្គឧត្ដម​របស់​ឯកឧត្ដម​សាស្រ្តាចារ្យ ខៀវ ថវិកា និងភ្ញៀវ​កិត្តិយស​ជា​ច្រើន​រូប​ទៀត ដែល​ញ៉ាំង​ឱ្យ​ពិធី​នេះ​កាន់​តែ​មាន​ភាពអធិកអធម​ថែម​ទៀត ។ ពិធី​អបអរសាទរបាន​ផុស​ចេញ​ពីសាមគ្គីភាពនៃ​កម្មសិក្សាការី​នៃ​សាលាភូមិន្ទរដ្ឋបាល និង​បាន​បង្កប់​នូវ​អត្ថន័យ​ដ៏​ធំធេងនោះ​គឺស្មារតី​យក​ចិត្ត​ទុកដាក់​មិន​ចេះ​រីង​ស្ងួត​ទៅ​លើ​សិទ្ធិ សេរី​ភាពរបស់​នារី​​​ និង ការចូលរួម​របស់​នារីក្នុង​​បុព្វហេតុ​នៃសង្គម​ជាតិ ។ គួររំលឹក​ផង​ដែរ​ថាទិវាអន្តរជាតិនារីអន្តរជាតិ ៨ មីនា គឺ​ជា​ព្រឹត្តិការណ៍​ដែល​មិន​អាច​បំភ្លេច​បានដែលស្ត្រី​​​បាន​បង្ហាញ​​ពី​​ពលីកម្ម​ដ៏​ធំ​ធេង​​​​​​​ក្នុង​​បុព្វហេតុ​​​ផ្សេង​ៗ​របស់​មនុស្ស​ជាតិ ។ ស្រ្តីគឺជាមាតានៃពិភពលោក 

No comments:

Post a Comment