Thursday, March 13, 2014
Thursday, January 23, 2014
Tuesday, November 5, 2013
លិខិតចូលរួមមរណៈទុក្ខ
ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
លិខិតចូលរួមមរណៈទុក្ខ
របស់កម្មសិក្សាការីមន្រ្តីជាន់ខ្ពស់ថ្នាក់សុក្រឹតការ
“ បន្ទប់ព្រះវិហារ “
នៃសាលាភូមិន្ទរដ្ឋបាល
ក្នុងមនោសញ្ចេតនាប្រកបដោយទុក្ខក្រៀមក្រំ
យើងខ្ញុំជាកម្មសិក្សាការីមន្រ្តីជាន់ខ្ពស់ថ្នាក់សុក្រឹតការបន្ទប់ព្រះវិហារ នៃសាលាភូមិន្ទរដ្ឋបាល
ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះការបាត់បង់រូបលោកឧកញ៉ា ថង ទុយ ដែលជាត្រូវជាលោកឪពុក
លោកឪពុកក្មេក និងជាជីតា ជាទីស្រឡាញ់បំផុតរបស់ឯកឧត្តម ដែលបានចែកឋានទៅកាន់បរលោក កាលកាលពីថ្ងៃពុធ ទី៣០ ខែតុលា
ឆ្នាំ២០១៣ វេលាម៉ោង១០ និង ២០ នាទីព្រឹក ក្នុងជន្មាយុ ៦២ ឆ្នាំ ។
ស្ថិតក្នុងឱកាសដ៏ក្រៀមក្រំនេះ
យើងខ្ញុំសូមសំដែងនូវសមានចិត្តយ៉ាងក្តុកក្តួល និងចូលរួមរំលែកទុក្ខជាមួយឯកឧត្តម ព្រមទាំងក្រុមគ្រួសារដោយក្តីសោកស្តាយ
អាឡោះអាល័យរកទីបំផុតគ្មាន ចំពោះការបាត់បង់នូវអ្នកមានគុណដ៏ឆ្នើមមួយរូប ដែលមួយជីវិតរបស់លោកបានខិតខំ
តស៊ូនូវរាល់ការលំបាកគ្រប់បែបយ៉ាង ដើម្បីចិញ្ចឹម បីបាច់ ថែរក្សាកូនចៅ ដោយពុំមានខ្លាចនូវការនឿយហត់
។
ជាថ្មីម្តងទៀត
យើងខ្ញុំសូមឧទ្ទិសកុសលជូនដល់វិញ្ញាណខ័ណ្ឌរបស់លោកឧកញ៉ា ថង ទុយ សូមបានសោយសុខទៅកាន់សុខគតិភព
និងសូមតាមជួយបីបាច់ ថែរក្សាកូនចៅ និងក្រុមគ្រួសារឱ្យបានសេចក្តីសុខ ត្រជាក់ត្រជុំ
ថ្កុំថ្កើន ប្រកបដោយសុភមង្គលកុំបីឃ្លាងឃ្លាតឡើយ។
សូមឯកឧត្តម
មេត្តាទទួលនូវការចូលរួមមរណៈទុក្ខ និងការគោរពដ៏ស្មោះស្ម័គ្រពីយើងខ្ញុំ ។
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី០៤
ខែវិច្ឆកា ឆ្នាំ២០១៣
កម្មសិក្សាការីមន្រ្តីជាន់ខ្ពស់ថ្នាក់សុក្រឹតការ
“ បន្ទប់ព្រះវិហារ “
នៃសាលាភូមិន្ទរដ្ឋបាល
Thursday, October 31, 2013
ឪពុកក្មេករបស់បងប្រុស ប្រាក់់ សោភ័ណ បានទទួលមរណភាពកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៣
Subscribe to:
Posts (Atom)